ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ចេញកម្លាំងចំនួន៦០០ នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅស្រុកតាំងគោក ខេត្តកំពង់ធំ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ចេញកម្លាំងចំនួន៦០០ នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅស្រុកតាំងគោក ខេត្តកំពង់ធំ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ចេញកម្លាំងចំនួន៦០០ នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម
ក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅស្រុកតាំងគោក ខេត្តកំពង់ធំ

កំពង់ធំ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ចំនួន៥ខ្នង សរុប ៥៥ បន្ទប់ ស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ពីសំណាក់
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការការពារយ៉ាងម៉ឺងម៉ាត់ និងជាក់លាក់ ដោយរៀបចំបញ្ចុះកម្លាំងប្រចាំការ និងត្រៀមអន្តរាគមន៍ នៅតាមបណ្ដាគោលដៅសំខាន់ៗ ដើម្បីធានា ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅបង្ករបរិយាកាសល្អប្រសើរ ដើម្បីធានាឱ្យពិធីប្រព្រឹត្តទៅដោយមានភាពរលូន សុខសុវត្ថិភាព
និងសេចក្តីសោមនស្សរីករាយ ជូនថ្នាក់ដឹកនាំ ប្រតិភូ ភ្ញៀវជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធី និងអបអរសាទរចំពោះសមិទ្ធផលថ្មី ដ៏ត្រចះត្រចង់ខាងលើនេះផងដែរ។

លោកស្នងការ បន្តថ្លែងថា ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រយៈពេល០២ថ្ងៃ កន្លងមកនេះ អង្គភាពបានប្រើប្រាស់កងកម្លាំង និងសម្ភារៈ មធ្យោបាយ
រួមមាន៖ .កម្លាំងនគរបាលចំនួន៦០០ នាក់(កម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន ៣១០ នាក់ និងកម្លាំងនគរបាលក្រុង-ស្រុកចំនួន២៩០ នាក់),.រថយន្តស៊ឺរ៉ែនចំនួន០៦គ្រឿង,.រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង,.រថយន្តសង្គ្រោះចំនួន០២គ្រឿង,.ម៉ូតូប្រដេញចំនួន០៨ គ្រឿង,.វិទ្យុទាក់ទងចំនួន៤៨០ គ្រឿង,
.ត្រាក់ទ័រ០៤ គ្រឿង និងរថយន្តស្ទូច០២ គ្រឿង ។

សូមបញ្ជាក់ដែរថា ការអនុវត្តតាមផែនការគ្រប់ជ្រុងជ្រោយខាងលើនេះ បង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដើម្បីធានាឱ្យដំណើរការប្រ
ព្រឹត្តទៅ នៃពិធីទទួលបានជោគជ័យ ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

Loading

Subscribe Cympnews Font Awesome 5 Icons

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *